Yorn Young ‘Tis Minnesota Song

Yorn Young: ‘Tis Minnesota

អនុស្សាវរីយ៍មិនីសូតា - 'Tis Minnesota

សូមអញ្ជើញទស្សនាបទ "អនុស្សាវរីយ៍មីនីសូតា" ដែលជាចំរៀងវីដេអូចុងក្រោយបង្អស់របស់លោក យឹង យន ដែលជាកវីនិពន្ធ អ្នកចំរៀង និងជាតន្ត្រីករកម្ពុជា។ មានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ លោក យន លេងតន្ត្រីបុរាណខ្មែរ និងបានធើ្វការក្នុងវិស័យសិល្បៈក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងដប់ឆ្នាំមកហើយ ដោយធើ្វការជាមួយនាយកដ្ឋានវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងរាជធានីភ្នំពេញ និងសមាគមសិល្បៈអប្សរា។ លោកក៏ជាអតីតនិស្សិតដែលទទួលបានអាហារូបករណ៍សិក្សានៅសហរដ្ឋអាមេរិកក្នុងកម្មវិធីមួយដែលមានឈ្មោះថា OneBeat។ កម្មវិធីនេះឧបត្ថម្ភដោយក្រសួងការបរទេសអាមេរិក។ កម្មវិធីនេះនាំមកនូវមេដឹកនាំតន្រ្តីមកពីជុំវិញពិភពលោកដើម្បីបង្កើតនូវបណ្តាញពិភពលោកមួយសំរាប់គំនិតផ្តួចផ្តើមតន្រ្តីនានាដែលមានការចូលរួមពីប្រជាពលរដ្ឋ។នៅក្នុងចំរៀងវីដេអូ "អនុស្សាវរីយ៍មីនីសូតា" នេះ យនច្រៀងរាយរាប់អំពីបទពិសោធន៍របស់គាត់ដែលបានមកទស្សនារដ្ឋមីនីសូតា។ គាត់ក៏បាននិពន្ធបទចម្រៀងអំពីពេលវេលារបស់គាត់នៅក្នុងរដ្ឋផ្លរីដា និងញូវយ៉កផងដែរ។ សព្វថ្ងៃនេះ យនបានបន្តចែកចាយចំរៀងរបស់គាត់ជាមួយពិភពលោកតាមរយៈការសម្តែងនៅក្នុងពិធីបុណ្យជាច្រើននៅក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។ សូមអបអរសាទរយន!Check out "'Tis Minnesota" - the latest music video by Cambodian composer, singer, and musician Young Yorn! Born in Kampong Thom, Yorn plays traditional Khmer music and has been involved with the arts in Cambodia for more than ten years, working with organizations like the Department of Fine Arts & Culture in Phnom Penh and the Apsara Arts Association. He is also an alumnus of the U.S. Department of State's OneBeat Program, which brings together musical leaders from around the world to develop a global network of civically engaged music initiatives.In "'Tis Minnesota," Yorn sings about his experience visiting the U.S. state of Minnesota. He has also composed music about his time in Florida and New York. Today, Yorn continues to share his music with the world, performing in many festivals in Cambodia, the United States, and beyond. Congratulations Yorn!

Posted by U.S. Embassy Phnom Penh, Cambodia on Monday, January 4, 2016

Share This:

Leave a Reply